សួស្ដី!
មកដល់ថ្ងៃនេះ ដំណើរការប្រែសម្រួល WordPress ជាភាសាខ្មែរ នៅតែបន្តទៅមុខម្ដងបន្តិចៗ។ ខាងក្រោមនេះគឺជាស្ថិតិនៃការប្រែសម្រួល។
បច្ចុប្បន្នភាព ០៨/០៧/២០១៤
- ប្រព័ន្ធស្នូល ៖ 98%
- ផ្នែកគ្រប់គ្រង ៖ 77%
យើងសង្ឃឹមថានឹងអាចបញ្ចប់បានក្នុងពេលឆាប់ៗនេះបាន។ អ្នកក៏អាចចូលរួមជាមួយយើងខ្ញុំបានដែរ ក្នុងការប្រែសម្រួល WordPress ជាភាសាខ្មែរ ដោយធ្វើការចុះឈ្មោះនៅក្នុងវេបសាយ https://wordpress.org/support/ ។ បន្ទាប់មកចូលទៅកាន់ https://translate.wordpress.org/projects/wp/dev ឬក៏ចូលផ្ទាល់តាមរយៈតំណខាងក្រោម។
- ប្រព័ន្ធស្នូល ៖ https://translate.wordpress.org/projects/wp/dev/km/default
- ផ្នែកគ្រប់គ្រង ៖ https://translate.wordpress.org/projects/wp/dev/admin
ប្រសិនបើអ្នកមានចម្ងល់ក្នុងការប្រែសម្រួល WordPress ជាភាសាខ្មែរ សូមទាក់ទងមកតាមរយៈទំព័រទាក់ទង។