ចម្លើយអំពីភាពឯកជន និងសុវត្ថិភាព

យើងរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាលក្ខណៈឯកជន និងប្រកបដោយសុវត្ថិភាព ហើយឲ្យអ្នកធ្វើការគ្រប់គ្រង។

នៅពេលដែលអ្នកប្រើសេវាកម្មរបស់យើង អ្នកទុកចិត្តលើយើងចំពោះព័ត៌មានរបស់អ្នក។ យើងចង់ចាប់ផ្តើមដោយប្រាប់អ្នកអំពីអ្វីដែលយើងធ្វើជាមួយវា៖

ទិន្នន័យអាចឲ្យយើងផ្តល់នូវសេវាកម្មដែលយើងមានដូចជា ការស្វែងរក Gmail និងផែនទីជាដើម។

ទិន្នន័យក៏ជួយយើងបង្ហាញពាណិជ្ជកម្មពាក់ព័ន្ធ ដូច្នេះយើងអាចផ្តល់សេវាកម្មរបស់យើងដោយឥតគិតថ្លៃដល់មនុស្សគ្រប់គ្នា។

សូមដឹងថាយើងមិនបានលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេ។

ហើយអ្នកគ្រប់គ្រងប្រភេទព័ត៌មានដែលយើងប្រមូល និងប្រើប្រាស់។

ជាចុងក្រោយ គ្មាននរណាម្នាក់ធ្វើកិច្ចការច្រើនជាងនេះទៀតទេដើម្បីធ្វើឲ្យអ្នក និងព័ត៌មានរបស់អ្នកមាសុវត្ថិភាព។

តើ Google ប្រមូលទិន្នន័យអ្វីខ្លះ?

ប្រភេទទិន្នន័យសំខាន់ដែលយើងប្រមូលបានគឺផ្អែកលើសកម្មភាពដែលអ្នកធ្វើដោយប្រើប្រាស់សេវាកម្មរបស់យើង ដូចជាព័ត៌មានលម្អិតគណនីមូលដ្ឋានរបស់អ្នក និងអ្វីដែលអ្នកបានបង្កើត។

ពេលអ្នកប្រើសេវាកម្មរបស់យើង - ឧទាហរណ៍ ធ្វើការស្វែងរកនៅលើ Google ទទួលបានទិសដៅនៅលើ Google ផែនទី ឬមើលវីដេអូនៅលើ YouTube - យើងប្រមូលព័ត៌មានដែលផ្អែកលើអ្វីដែលអ្នកធ្វើ ដូច្នេះយើងអាចធ្វើឲ្យសេវាកម្មរបស់យើងធ្វើការបានល្អជាងមុនសម្រាប់អ្នក។ នៅពេលដែលអ្នកចូលទៅក្នុងគណនី Google យើងរក្សាទុកព័ត៌មានគណនីមូលដ្ឋានដែលអ្នកបានផ្តល់ឲ្យយើងដូចជា ឈ្មោះ អ៊ីមែល និងពាក្យសម្ងាត់របស់អ្នក។ យើងផ្ទុក និងការពារអ្វីដែលអ្នកបានបង្កើតដោយប្រើសេវាកម្មរបស់យើង ដូច្នេះអ្នកនឹងទទួលបានអ៊ីមែល រូបភាព វីដេអូ និងឯកសាររបស់អ្នកជានិច្ចនៅពេលដែលអ្នកត្រូវការ។

យើងក៏បានផ្ដល់ឲ្យអ្នកនូវឧបករណ៍ដើម្បីគ្រប់គ្រងប្រភេទទិន្នន័យដែលយើងប្រមូល និងប្រើប្រាស់។

ស្វែងយល់បន្ថែមអំពីទិន្នន័យដែល Google ប្រមូល


តើ Google ធ្វើអ្វីខ្លះជាមួយនឹងទិន្នន័យដែលប្រមូលបាន?

ជាដំបូង និងសំខាន់បំផុតនោះគឺយើងប្រើប្រាស់ទិន្នន័យដើម្បីធ្វើឲ្យសេវាកម្មរបស់យើងរហ័ស ឆ្លាតវៃ និងមានប្រយោជន៍ជាងមុនសម្រាប់អ្នក ដូចជាការផ្តល់ជូននូវលទ្ធផលស្វែងរកប្រសើរជាងមុន និងការធ្វើបច្ចុប្បន្នភាពចរាចរណ៍បានទាន់ពេលវេលា។ ទិន្នន័យក៏អាចជួយពួកយើងឲ្យវិភាគលើលំនាំនៃការការពារអ្នកពីមេរោគ ការលួចបន្លំ និងសកម្មភាពគួរឲ្យសង្ស័យផ្សេងទៀតផងដែរ។ ឧទាហរណ៍ យើងព្រមានអ្នកនៅពេលដែលអ្នកព្យាយាមចូលទៅកាន់គេហទំព័រដែលមានគ្រោះថ្នាក់។ យើងក៏ប្រើទិន្នន័យដើម្បីផ្សាយពាណិជ្ជកម្មដែលមានភាពពាក់ព័ន្ធ និងមានអត្ថប្រយោជន៍ដល់អ្នកផងដែរ ហើយវាអនុញ្ញាតឲ្យយើងផ្តល់ជូនសេវាកម្មដោយឥតគិតថ្លៃសម្រាប់អ្នករាល់គ្នា។

ស្វែងយល់បន្ថែមអំពីរបៀបដែល Google ប្រើប្រាស់ទិន្នន័យ


តើ Google លក់ព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំដែរឬទេ?

ទេ យើងមិនលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេ។

យើងប្រើព័ត៌មានជាក់លាក់ដូចជាការស្វែងរកដែលអ្នកបានធ្វើ និងទីតាំងរបស់អ្នកដើម្បីធ្វើឲ្យពាណិជ្ជកម្មដែលយើងផ្សាយមានភាពពាក់ព័ន្ធ និងមានប្រយោជន៍ជាងមុន។ ពាណិជ្ជកម្មជួយឲ្យសេវាកម្មរបស់យើងដូចជា ការស្វែងរក Gmail និងផែនទីមានលទ្ធភាពផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់អ្នករាល់គ្នា។ យើងមិនចែករំលែកព័ត៌មាននេះជាមួយអ្នកផ្សាយពាណិជ្ជកម្មក្នុងលក្ខណៈដែលបញ្ជាក់ថាវាជាព័ត៌មានរបស់អ្នកនោះទេ លើកលែងតែអ្នកស្នើឲ្យយើងធ្វើដូច្នេះ។ ដោយប្រើឧបករណ៍កំណត់ពាណិជ្ជកម្មរបស់យើង អ្នកអាចគ្រប់គ្រងពាណិជ្ជកម្មដែលផ្អែកលើចំណាប់អារម្មណ៍របស់អ្នក និងការស្វែងរកដែលអ្នកបានធ្វើ។

ស្វែងយល់បន្ថែមអំពីរបៀបដែល Google ផ្សាយពាណិជ្ជកម្ម


តើខ្ញុំមានឧបករណ៍អ្វីខ្លះដើម្បីគ្រប់គ្រងការប្រើប្រាស់ Google របស់ខ្ញុំ?

យើងមានឧបករណ៍ងាយស្រួលប្រើដែលអាចជួយឲ្យអ្នកគ្រប់គ្រងរបៀបដែល Google ដំណើរការសម្រាប់អ្នក។

នៅក្នុង គណនីរបស់ខ្ញុំ អ្នកអាចស្វែងរកឧបករណ៍ដើម្បីគ្រប់គ្រងភាពឯកជន និងព័ត៌មានរបស់អ្នកទាំងអស់នៅក្នុងកន្លែងមួយ។

ដោយប្រើការគ្រប់គ្រងទិន្នន័យរបស់យើងនៅក្នុង ការគ្រប់គ្រងសកម្មភាព អ្នកអាចគ្រប់គ្រងប្រភេទទិន្នន័យដែលយើងប្រមូល ដោយរាប់បញ្ចូលទាំងការស្វែងរក, YouTube, និងសកម្មភាពទីតាំងរបស់អ្នកជាដើម។

ដោយប្រើឧបករណ៍ កំណត់ពាណិជ្ជកម្ម របស់យើង អ្នកអាចគ្រប់គ្រងពាណិជ្ជកម្មដែលផ្អែកលើចំណាប់អារម្មណ៍របស់អ្នក និងការស្វែងរកដែលអ្នកបានធ្វើ។

ស្វែងយល់បន្ថែមអំពីឧបករណ៍ និងការកំណត់


តើ Google រក្សាព័ត៌មានរបស់ខ្ញុំឲ្យមានសុវត្ថិភាពដោយរបៀបណា?

ប្រសិនព័ត៌មានរបស់អ្នកមិនមានសុវត្ថិភាព វាមិនមានលក្ខណៈឯកជននោះទេ។ ហេតុដូច្នេះហើយនៅពេលដែលអ្នកប្រើប្រាស់សេវាកម្ម Google អ្នកត្រូវបានការពារដោយហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពកម្រិតខ្ពស់បំផុតមួយនៅក្នុងពិភពលោក។

បច្ចេកវិទ្យារុករកសុវត្ថិភាពរបស់ Google ដែលការពារមនុស្សជាង 1 ពាន់លាននាក់នឹងព្រមានអ្នកនៅពេលដែលអ្នកចូលទៅកាន់គេហទំព័រដែលផ្ទុកមេរោគ ឬប៉ុនប៉ងលួចបន្លំ។

ការអ៊ិនគ្រីបធានាថាព័ត៌មានរបស់អ្នកមានសុវត្ថិភាពជាងមុន នៅពេលដែលវាឆ្លងកាត់ឧបករណ៍របស់អ្នក និង Google។

សុវត្ថិភាព Gmail ការពារអ្នកពីសារមិនបានការ ការលួចបន្លំ និងមេរោគបានល្អជាងសេវាកម្មអ៊ីមែលដ៏ទៃទៀត។

ស្វែងយល់បន្ថែមអំពីរបៀបដែលយើងការពារអ្នកនៅលើអ៊ីនធឺណិត


តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត?

ផលិតផលរបស់យើងទាំងអស់ត្រូវបានបង្កើតឡើងដោយប្រើសុវត្ថិភាពបណ្តាញអ៊ីនធឺណិតកម្រិតខ្ពស់។ នេះគឺជាចំណុចងាយស្រួល និងសំខាន់ចំនួនបីដែលអាចរក្សាសុវត្ថិភាពព័ត៌មានរបស់អ្នក។

ធ្វើការពិនិត្យសុវត្ថិភាព បានទៀងទាត់ដើម្បីជួយរក្សាគណនី Google របស់អ្នកឲ្យមានសុវត្ថិភាព។ ដោយចំណាយពេលតែបន្តិចប៉ុណ្ណោះ។

បង្កើតពាក្យសម្ងាត់ខ្លាំង ហើយត្រូវប្រើវាជាមួយគណនី Google របស់អ្នកតែប៉ុណ្ណោះ។

បន្ថែមលេខទូរស័ព្ទសង្គ្រោះទៅគណនីរបស់អ្នក នោះយើងអាចបញ្ជាក់អត្តសញ្ញាណរបស់អ្នក ប្រសិនបើអ្នកជាប់សោ ឬប្រសិនបើអ្នកគិតថាមាននរណាម្នាក់កំពុងព្យាយាមចូល។

ស្វែងយល់បន្ថែមអំពីរបៀបដែលអ្នកអាចរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត

តើខ្ញុំអាចគ្រប់គ្រងភាពឯកជន និងការកំណត់សុវត្ថិភាពរបស់ខ្ញុំនៅកន្លែងណា?

ចូលទៅ គណនីរបស់ខ្ញុំ ដើម្បីស្វែងរកឧបករណ៍ដើម្បីគ្រប់គ្រងភាពឯកជន និងសុវត្ថិភាពរបស់អ្នក។

ចូលទៅ គណនីរបស់ខ្ញុំ