អេស្ប៉ាញ

ដោយវិគីភីឌា

​ប្រទេស​អេស្ប៉ាញ ហៅ​ពេញ​ថា រាជា​ណាចក្រ​អេស្ប៉ាញ គឺ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​អឺរ៉ុប​ខាង​ត្បូង និង​តាម​​ភូមិសាស្ត្រ​ទូទៅ​ ស្ថិត​នៅ​ភាគ​ខាង​លិច​អឺរ៉ុប ដែល​គ្រប​ដណ្ដប់​មួយ​ភាគ​ធំ​នៃ​ឧបទ្វីប​អ៊ីបេរីក។ នៅ​​ក្នុង​ឆ្នាំ​២០០៩ ប្រទេស​នេះ​មាន​ប្រជាជន​ចំនួន ៤៦ លាន​នាក់​ ដែលស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី២៩ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​លើ​ពិភប​លោក។ ប្រទេស​អឺរ៉ុប​មួយ​នេះ​​ធ្លាប់​ជា​មហា​អំណាច​មួយ​ខាង​អាណានិគម និង​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​ និង​យោធា​ដ៏​ធំ​មួយ​លើ​ពិភព​លោក​ផ​ង​ដែរ។ ប៉ុន្តែ ឥទ្ធិពល​របស់​ប្រទេស​នេះ​បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ ចាប់​ពីពេល​ដែល​ខ្លួន​បាត់​បង់​អាណា​ខេត្រ​និគម​របស់​ខ្លួន​មក​ ពោល​គឺ​​ចាប់​ពី​សតវត្សរ៍​ទី​១៩។

ប្រទេស​អេស្ប៉ាញ​ ភាគ​ខាង​ត្បូង​​ និង​ខាង​កើត​មាន​សមុទ្រ​ម៉េឌីទែរ៉ាណេ លើកលែង​ដែន​ដី​របស់​អង់​គ្លេស​ឈ្មោះ​ ហ្ស៊ីប្រាតា និង​​ដៃ​សមុទ្រ​ដែល​មាន​ឈ្មោះ​ដូច​គ្នា​នេះ។ ដៃ​សមុទ្រ​នេះ​ជា​ព្រំដែន​ពុះ​ចែក​ទ្វីប​អឺរ៉ុប និង​អាព្រិច។ នៅ​ភាគ​ខាង​ជើង ជួរ​ភ្នំ​ពីរ៉េណេ​គឺ​ជា​ព្រំដែន​ធម្មជាតិ​ជា​មួយ​ប្រទេស​បារាំង អង់​ដរ និង​ឈូង​សមុទ្រ​ហ្កាស្កូញ។ ប្រទេស​ព័រទុយហ្ក័ល និង​មហា​សមុទ្រ​​អាត្លង់​ទិច​​ស្ថិត​នៅ​ភាគ​ខាង​លិច និង​ពាយ័ព្យ។ ដែន​ដី​អេស្ប៉ាញ​បូក​រួម​បញ្ចូល​​ផងដែរទាំងកោះ​បាឡេអារ​​ក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ កោះ​កាណារី​ក្នុង​មហាសមុទ្រ​អាត្លង់ទិច​នៅ​​​ក្បែរ​ច្រាំង​សមុទ្រ​ខាង​ទ្វីប​អាព្រិច និង​​ក្រុង​ស្វយ័ត​នៅ​ទ្វីប​អាព្រិច​ខាង​ជើង សឺតា និង​មឺលីឡា ដែល​នៅ​​ជាប់​នឹង​ប្រទេស​ម៉ារ៉ុក។ បន្ទាប់ពី​​ប្រទេស​បារាំង ជា​​មួយ​នឹង​ផ្ទៃ​ដី​ទំហំ ៥០៤ ០៣០ គីឡូម៉ែត្រ​ក្រឡា អេស្ប៉ាញ​គឺ​ប្រទេស​ដែល​​ធំ​ទូលាយ​ជា​គេ​នៅ​​អឺរ៉ុប​ភាគ​ខាង​លិច និង​នៅសហគមន៍​អឺរ៉ុប​។

ព្រះរាជាណាចក្រអេស្ប៉ាញ
Flag of Spain.svg Escudo de España (mazonado).svg
ទង់​ជាតិ​អេស្ប៉ាញ រូបព្រះឆាយាល័ក្ខ
EU-Spain.svg
រាជធានី ម៉ាទ្រីត
ប្រមុខរដ្ឋ​ ជូន ខាឡូស ទី១
'ប្រធានាធិបតី José Luis Rodríguez Zapatero (PSOE)
រដ្ឋាភិបាល ប្រជាធិបតេយ្យអាស្រ័យរដ្ឋសភា និង រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
ចំណុះអឺរ៉ុប ០១.មករា.១៩៨៦
ភាសា​ផ្លូវ​ការ​ អេស្ប៉ាញ
ភ្លេង​ជាតិ​ "Marcha Real"(អេស្ប៉ាញ)
ប៉ាវចនា​ "Plus Ultra"(ភាសាឡាតាំង)
ផ្ទៃដី​ ៥០៤,០៣០ គម
ចំនួន​ប្រជាជន(២០១០)​
 – ដង់ស៊ីតេ/គម²
៤៥,៩៨៩,០១៦ (លេខរៀងទី ២៧)
 ៩១,2នាក់/គម (លេខរៀងទី ១០៦)²
អត្រាជាតិកំណើន(២០០៧) ០.៩៩៥(លំដាប់ខ្ពស់) (លេខរៀងទី ១៥)
រូបបិយប័ណ្ណ ប្រាក់អឺរ៉ូ (Euro)
បើកបរប្រកាន់ ស្តាំ
ផលិតផលក្នុងស្រុកទាំងអស់ គិតត្រឹមឆ្នាំ ២០០៩
សរុប ១.៤៦៤ មួយសែនកោដិដុល្លា
ក្នុងមួយរាជធានី ២៩,៦៨៩ដុល្លា
ល្វែង​ម៉ោង​ CET UTC +១
CEST UTC +២
កូដទូរស័ព្ទប្រទេស +៣៤
កូដកម្មសិទ្ធិប្រទេស
(Internet TLD)
.es